កណ្តាល៖ បុរសជនជាតិបរទេសម្នាក់ ត្រូវបានស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ កាលពីម៉ោង ៦ល្ងាចមិញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨។

បុរសជនជាតិ GBR ឈ្មោះ Leong Richard អាយុ ៥៣ឆ្នាំ បានឡើងទៅលេងលើភ្នំឧត្តុង្គ តែជាអកុសលត្រូវខ្យល់គរដួលដាច់ផ្ងារ សន្លប់ស្តូកស្តឹង និងត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ដោយស្ថានភាពធ្ងន់ធ្ងរក៏បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅភ្នំពេញ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះបាន ទើបបណ្តាលឲ្យស្លាប់ នាល្ងាចថ្ងៃដដែលតែម្តង៕