កំពង់ស្ពឺ៖ កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៨នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយម៉ូតូធំម៉ាក MSC បុកជាមួយម៉ូតូសង់2014 នៅនៅផ្លូវលេខ៤៤ ភូមិត្រពាំងស្ទុង ឃុំស្នំក្រពើ ស្រុកគងពិសី បណ្ដាលឲ្យស្លាប់ទាំងពីរ។

យោងតាមសម្ដីរបស់សមត្ថកិច្ចបានឲ្យដឹងថា«ម៉ូតូធំ ម៉ាកBMW បើកបរដោយឈ្មោះ Sovann Keo (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) ជាប្រធានក្រុមម៉ូតូធំ (MSC) បុកជាមួយម៉ូតូសង់2014 ជិះដោយនារីម្នាក់ ឈ្មោះ ថន កែស​​​សម ជាបុគ្គលិក AMK សាខាបសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់នៅនឹងកន្លែង)»។

បញ្ជាក់ផងដែរម៉ូតូទាំង២គ្រឿង នគរបាលជំនាញដឹកយកទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ។បំណែកសាកសព្វត្រូវបានបញ្ជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

Comments