ភ្នំពេញ៖ ប្រិយមិត្តពិតជាស្គាល់ហើយពិធីការនីជើងចាស់អ្នកនាង យុគ ចិន្តា នៅតែទទួលបានប្រជាប្រិយភាពជាមួយទេព្យកោសល្យដ៏ប៉ិនប្រសប់ ជាពិសេសសម្រស់កាន់តែស្រស់ស្អាតមិនចាញ់តារាក្មេងៗជំនាន់ក្រោយឡើយ។
យ៉ាងណាមិញថ្មីៗនេះនៅលើបណ្ដាញសង្គមរបស់អ្នកនាងបានបង្ហោះរូបភាពបញ្ចេញស្ទីលញាក់សាច់តែម្តង ជា​មួយ​​​នឹងក្បាច់លើកជើង មើលទៅពិតជាទាក់ទាញ និងសប្បាយរីករាយមែនទែន នៅក្នុងដំណើរកម្សាន្តជាមួយមិត្ត​​ភក្តិ។
ជាមួយគ្នានោះអ្នកនាងក៏បានបញ្ចេញសារដ៏ផ្អែមល្ហែមផងដែរថា «ស្រលាញ់គ្នាគ្មាននរណាកំណត់ ជឿជាក់លើគ្នាយើងជាអ្នកកំណត់ កោះសង្សារទីកន្លែងដែលយើងប្រាថ្នាទៅដល់ពេលណាចិត្តយើងជំពាក់ ពួកយើងពីរនាក់ក្លាយជាអ្នកជំពាក់ស្នេហ៏កោះសង្សារហើយ! »។