អតីតតារាសម្ដែងដែលកាក់កបតែនឹងតួអាប អ្នកនាង បូនីតា ដាណេណា  មួយរយៈនេះអ្នកនាង បង្ហាញ អារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងទប់ចិត្តមិនបាន ដល់ថ្នាក់សរសេរសារតាម​បណ្ដាញ​ហ្វេសប៊ុកថាឲ្យអ្នក​សិល្បៈ​មួយចំនួន ។

ជាក់ស្ដែងថ្មីៗនេះអ្នកនាងបានបង្ហោះសារយ៉ាងវែងអន្លាយមួយពោរពេញដោយកំហឹងទប់ចិត្តមិនបានថា « ឆ្ងល់រឿងអ្នកសិល្បៈ បើអេត មកចេះអេត តែបើឡែក និងខំមិន និយាយលេងអីអត់សោះ ហើយប៉ា​កាច់​អេត​មកធ្វើអី បើឫកម៉ាកប៉ាល់អញ្ចេះអីវិន គ្រាន់តែលេងជាមួយគ្នាមិនបាន វាថី ហើយបើជួបក្នុងកម្មវិធី វិញអូ មិនបាច់យាយទេ រត់អោបកៀកកើយ ធ្វើដូចមិនដែលឃើញគ្នាក្នុង facebook រាល់ថ្ងៃច្ចឹង»។Image may contain: 1 person, smiling

អ្នកនាងបានបន្តទៀតថា « បើជ្រុលជាឫកខ្ពស់ហួសមេឃ ច្ចឹងដដែល នៅក្រៅមិនបាច់ធ្វើស្គាល់ទេ ហើយបើ​តារា ល្បីតិចតួចវិញ ធ្លាប់ថតរឿងរាប់មិនអស់ជាមួយគ្នា យើងខំបង្កើតគ្រុប ដើម្បីមានការ​អីយាយ​គ្នាម្តង​ដឹងទាំងអស់ វាងាយស្រួល តែ លោកតារាស្ទើរល្បី ហ្នឹងគាត់ មើលមកតារាក្នុងគ្រុបឃើញគេ តូចៗពេក មិន​សម​នឹងលោកនិយាយលេងជាមួយ ចឹងលោក ក៍ដកខ្លួនលោកចេញពីគ្រុបទៅ ឫកនោះយាយពី​ថាខ្ពស់ហួស​មាឌយើងអេតទៅគេមិនទទួលទៀតអូភ្លេច អាខោនចាស់មុនមាន friends  មួយគ្នាហើយ គេ Unfriends  យើងទៀតពេលថតចប់រឿង ។ អញ្ជើញល្បីម្នាក់ឯងចុះ អនាគតរុងរឿងហើយ គេស្អប់ពេញពិភពកុន អោយ​ដឹង​ខ្លួនទៅ មិនចង់យាយអោយច្រើនជាងនេះទេ ទុកមុខអោយ វាជ្រិញហួស»៕ Image may contain: 1 person, sitting and indoorImage may contain: 1 person, smiling, sitting and close-upImage may contain: 1 person, smiling, close-up