ភ្នំពេញ ៖តារាសម្ដែងអ៊ុន អាលីហ្សា ហៅអាលីហ្សា និយាយដោយសប្បាយរីករាយថា​នាងបានសម្រេចបំណង​ធំ​នៅពេលនេះគឺការបានសម្ដែងជាមួយអតីតកំពូលតារាសម្ដែងជើងចាស់អ្នកនាងអម្ពរ ទេវី ក្នងរឿង”ឆាំពាន”​របស់ផលិតកម្មRed Picture ដែលរូបនាងធ្វើជាក្មួយអ្នកនាងអម្ពរ ទេវី ។Image may contain: one or more people

តារាសម្ដែងនិងចម្រៀងរូបនេះបានប្រាប់អ្នកកាសែតថា”រឿងហ្នឹងខ្ញុំធ្វើជាក្មួយអ្នកបងអម្ពរទេវី ដែលជា​ប្រ​ធានក្រុមហ៊ុន ហើយខ្ញុំជាអនុប្រធានក្រុមហ៊ុន។ខ្ញុំស្រលាញ់សម្ថភាពអ្នកបងអម្ពរ ទេវី ជាយូរមកហើយ​ឥឡូវ​ទើបបានសម្រេចបំណងធំនេះខ្ញុំសប្បាយចិត្តណាស់ព្រោះខ្ញុំទទួលបានបទពិសោធន៏ច្រើនដែរពីអ្នកបងទេវី ។ខ្ញុំសង្ឃឹមថាពេលថតរឿងនេះចប់ ថ្ងៃណាមួយខ្ញុំនឹងបានរួមការងារ​ថ្មីជាមួយគាត់​ទៀតនៅរឿង​ផ្សេងទៀត​ជាមិនខាន”។ រឿង”ឆាំពាន “នឹងដាក់បញ្ចាំងនៅតាមបណ្ដារោងកុនអំឡុងខែឧសភា ឆ្នាំ២០១៨ នេះហើយ​ដែលផលិតកម្មRed Picture ចំណាយទុនធំលើកនេះដោយមានជំនឿរចិត្តថានឹងទ​ទួលបានការគាំ​ទ្ររច្រើន​ពីទស្សនិកជនពិសេសគឺវត្តមានរបស់អ្នកនាងអម្ពរ ទេវី ដែលជាតារាពោពេញទៅដោយ​បទពិសោធន៏​ជោគ​ជាំនេះ។Image may contain: 1 person, on stage, standing and concert

គួរបញ្ជាក់ថានេះជាលើកទី២ហើយសម្រាប់អ្នកនាងអម្ពរ ទេវី ដែលទៅរស់នៅសហរដ្ឋអាមេរិក​ជាង១០ឆ្នាំ​ទើប​តែមានឱកាសបានវិលត្រឡប់មកថតកុនវិញកាលពីឆ្នាំ២០១៧រឿង”ទឹកចិត្តម្ដាយសម័យថ្មី”របស់ផលិតកម្មថោននិងឆ្នាំ២០១៨រឿង”ឆាំពាន”របស់Red Picture នេះ៕Image may contain: 2 people, people standing and close-up