អតីតតារាសម្ដែងរូបស្រស់ អ្នកនាង សម សុជាត្តារ៍ អរផងភ័យផងចង់ហោះនៅពេលដែលដឹងថាជាប់​ឈ្មោះក្នុងការប្រលង​ប្រកួតប្រជែង​កម្មវីធី Queen of the spa បន្តទៅវគ្គជម្រុះ ដើម្បីស្វែងរកនារីជារាជនី​សម្ផស្ស​ទៅចូល​រួមប្រកួត​សម្រស់នារី​នៅអាស៊ី ដែលវគ្គផ្តាច់ព្រ័ត្រនិងធ្វើនៅប្រទេសកូរ៉េខាងត្បូង។Image may contain: 1 person, standing

អតីតតារាសម្ដែងស៊ិចស៊ីបញ្ចេញដើមទ្រូង អ្នកនាង សម សុជាត្តារ៍​​ នៅពេលនេះចេញលទ្ធផលមកហើយ នារីដែល​ពាក់ស្លាកសញ្ញាសម្គាល់លេខ ០៣ រូបនេះសម្ដែងអារម្មណ៏រំភើបយ៉ាងខ្លាំងនៅពេលដែលដឹង​ថាខ្លួននឹងមាន​វត្តមាននៅប្រទេសកូរ៉េឆាប់ៗនេះ ។

អ្នកនាង សម សុជាត្តារ៍ បានប្រាប់តារាញូសថា « មានបេក្ខនារីចំនួន ១៥ នាក់ដែលមានឈ្មោះ​បានទៅ​ចូល​រួមប្រកួតសម្រស់នារី វគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង​ ។អ្នកនាងបានបន្តទៀតថា « ការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Queen of the spa  នេះដែរនឹងប្រពឹត្តទៅនៅថ្ងៃទី ០៩ ដល់ ១៣ ខែ មេសា ឆ្នាំ២០១៨ខាងមុននេះ » ។  Image may contain: 1 person, standingImage may contain: 1 person, standing