ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែងក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ ជាសះស្បើយពីជំងឺ ហាក់មានភាពស្រស់បស់ឡើងវិញ ហើយក៏ចូលប្រលោកក្នុងវិសិល្បៈវិញផងដែរ។

ដោយឡែកកាលពីថ្មីៗនេះនៅលើបណ្ដាញសង្គមរបស់នាងបានបង្ហាញជំហរមួយថា«កុំយកភាពខ្វះខាតជា​លេ​ស​ត្រូវដឹងថាមនុស្សច្រើនណាស់ដែលគេជោគជ័យ ដោយការចាប់ផ្ដើមពីបាតដៃទទេរ….»។ខណៈអ្នកគាំទ្រម្នាក់លើ​ក​ឡើងថា«ពិតប្រាកដមែនអូនគ្មានជោគជ័យណាកើតឡើងដោយគ្មានការប្រឹងប្រែងនោះទេ»។

បញ្ជាក់ផងដែរពេជ្រ ចរណៃ ទទួលបានសុខភាព និងរូបរាងកាយសម្រស់ស្អាតឡើងវិញក៏ដោយសារតែសប្បុរជនជិតឆ្ងាយ ជាពិសេសលោក ខៃ ប្រសិទ្ធ ដែលជាជួយនាងជាទឹកប្រាក់សុទ្ធ ១ម៉ឺន៨ពាន់ដុល្លារ ដើម្បីឲ្យនាងមានលទ្ធភាពធ្វើការវះកាត់។