ភ្នំពេញ៖ អ្នកនាង ចោមច័ន្ទ ដែលជាស្រីបង្កើត ដេននី ក្វាន់ បានបង្ហោះរូបភាពចិញ្ចៀន ខ្សែក មាស ដែលមានតម្លៃថ្លៃ និងថវិការ ទៅលុតចង្គងក្រាបក្បាលដល់ធរណីមុខអ្នកមានគុណទាំងពី។

ក្នុងសារនិងរូបភាពបង្ហាញពីចិត្តកត្តញូចំពោះអ្នកមានគុណ គ្រាដែល នាង ចោម ក្វាន់ ក៏គេដឹងថា ជាអ្នកមានទ្រព្យស្តុកស្តម្ភនោះ នាងបានសរសេរសាររៀបរាប់នៅក្នុងគណនីហ្វេសប៊ុកថា «ធ្វើជូនអ្នកម៉ែ លើលោកនេះ មានតែរូបលោកអ្នកទាំងពីរនេះហើយ ពេលកូនខុសធ្ងន់បែបណា រឺសាងកំហុសខុសឆ្គងយ៉ាងណា លោកមិនដែលគុំគួន រឺយកទុកក្នុងចិត្តទេ គឺមានតែការព្រួយបារម្មណ៍ពីកូន ខ្លាចកូនលំបាក ខ្លាចកូនធ្វើអ្វីខុស ចង់ប្រាប់ថាកូនស្រលាញ់ ពុក ម៉ែ» ៕