លោក តាចាស់ជរាវ័យ ៧៦ ឆ្នាំ និងចៅស្រីអាយុ៥ ឆ្នាំ ដែលរងការខ្លោចផ្សាដំបៅឈឺចុកចាប់សព្វខ្លួនប្រាណ ដោយសារផ្ទុះកំប៉ុងហ្គាស បច្ចុប្បន្នកំពុងសំរាកព្យា​បាលនៅទីរួមខេត្ត​ព្រៃវែង ហើយក៏កំ​ពុងត្រូវការជំនួយ​ពីសប្បុរស​ជនដែរ។

Image may contain: 6 people, people standing

ស្រាប់តែម្សិលមិញនេះអតីតតារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមីលោក គឹម សីហា រួមទាំងមិត្តភ័ក្ត្រ បាននាំគ្នាមកសួរសុខទុក្ខដោយនាំយកនូវជំនួយមួយចំនួនជូនដល់លោកតា និងចៅស្រីដែលរងផងដែរ។

Image may contain: 2 people

ក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង គង់​ ចាន់ស្រីមុំបានសរសេររៀបរាប់ថា «  ថ្ងៃនេះនាងខ្ញុំ និងស្វាមី រួមទាំងមិត្តភ័ក្ត្រ បានយកថវិកាមួយចំនួន និងអាហារ របស់របរ ប្រើប្រាស់ របស់នាងខ្ញុំរួមទាំងមិត្តភ័ក្ត្រ និងសប្បុរសជនដែលគាត់មិនបានមកផ្ទាល់យកមកជូនលោកតា និងចៅ ដែលជួបនិងបញ្ហាផ្ទុះហ្គាស កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែពេលនេះអាការៈលោកតានិងចៅ បានធូរស្បើយខ្លះហើយ»។

Image may contain: 1 person

អ្នកនាងបានបន្តទៀតថា « អ្នកទាំងអស់គ្នាប្រហែលជាបានដឹងរឿង​រ៉ាវខ្លះៗអំពីលោកតាហើយពិត​ជាអាណិត​លោកតាខ្លាំងណាស់ គាត់មានបញ្ហា សុខភាព ចាស់ជរា ហើយថ្លង់ ស្តាប់អ្វីមិនបាន រួចត្រូវទទួល​បន្ទុក​ចិញ្ចឹម​ចៅ ដែលម្តាយបោះបង់ចោល អោយលោកតាមើលថែតែម្នាក់ឯង រស់ដោយសារតែអ្នកជិតខាងផ្តល់​ម្ហូប​អាហារ​​អោយ ថ្ងៃខ្លះក៏អត់ត្រូវដេកទាំងឃ្លានអត់អាហារ ហើយត្រូវជួបនិងរឿងបែបនេះទៀត»។

Image may contain: 2 people, people smiling, people sitting

Image may contain: 1 person

Image may contain: 2 people, people sitting