ភ្នំពេញ៖អតីតតារាសម្ដែងទស្សវត្សន៏១៩៩០ អ្នកនាងអម្ពរ ទេវីបានលេចមុខក្នុងកម្មវិធី អបអរសាទរ ទិវាវប្បធ៌មជាតិ៣មីនា លើកទី២០ឆ្នាំ២០១៨ពិធីបិទមហោស្រពសិល្បៈ​យុវជនទូទាំងប្រទេស​និងការជួប​សំណេះ​សំណាលជាមួយសិល្បៈករសិល្បៈការិនីនៅកោះពេជ្រកាលពីល្ងាចថ្ងៃទី០៦ខែមីនាឆ្នាំ២០១៨។

ក្នុងទឹកមុខសែនរីករាយអ្នកនាងអម្ពរទេវីត្រូវបានតារាសិល្បៈរួមជំនាន់លោកទេពរិនដារ៉ូអង្គុយជិតគ្នាដោយមានការសំណេះសំណាលជាមួយគ្នាយ៉ាងយល់ចិត្ត។ដោយឡែកសម្រាប់តារាសិល្បៈវ័យក្មេងៗជាច្រើន​បានសម្ដែង​ការគោរពនិងបង្ហាញនូវការស្រលាញ់រាប់អានចំពោះអ្នកនាងអម្ពរទេវីតាមរយៈការថតរូបSelfieផងដែរទើបធ្វើឲ្យតារាជើងចាស់រូបនេះសប្បាយចិត្តក្រៃលែងព្រោះមិននឹកស្មានថារយៈពេលជាង១០ឆ្នាំដែលអ្នកនាងចេញទៅរស់នៅអាមេរិកពេលត្រឡប់មកដល់ស្រុកខ្មែរវិញគឺនៅតែមានការស្វាគមន៏ពីទស្សនិកជននិងតារាទាំងចាស់ទាំងក្មេងយ៉ាងនេះសោះ។

អ្នកនាងអម្ពរទេវីបានឲ្យដឹងថានឹងត្រូវចេញដំណើរទៅសហរដ្ឋអាមេរិកវិញនៅថ្ងៃទី០៨ខែមីនានេះហើយដោយមិនទាន់កំណត់ពេលវេលាជាក់លាក់ក្នុងការវិលត្រឡប់មកប្រទេសកំណើតសារជាថ្មីទេ។តារានៅតែមានរូបសម្រស់រូបនេះក៏បានបង្ហាញអារម្មណ៏ឲ្យដឹងមុននឹងឡើងយន្ដហោះថាអ្នកនាងមានបំណងចង់សម្ដែងភាពយន្ដជាថ្មីជាមួយដៃគូរចាស់គឺលោកទេព រិនដារ៉ូ សារជាថ្មីនៅពេលណាមួយនៅពេលខាងមុខនេះ ព្រោះថាការថតសម្ដែងជាមួយលោកដារ៉ូនាពេលកន្លងមកទទួលបានជោគជ័យខ្លាំងណាស់។

តាំងពីទៅរស់នៅអាមេរិកជាង១០ឆ្នាំអ្នកនាងអម្ពរ ទេវី បានមកស្រុកកាលពី​ឆ្នាំ២០១៧ដើម្បី​ថតរឿង”ទឹក​ចិត្តម្ដាយសម័យថ្មី”របស់ផលិតកម្មថោនចំណែកឆ្នាំ២០១៨នេះអ្នកនាងថរឿងឲ្យផលិតកម្មRedPictureរឿង”ចន្ទ្រា”ដែលគ្រោងដាក់បញ្ចាំងនៅអំឡុងខែឧសភាឆ្នាំ២០១៨ ខាងមុខនេះ៕