ភ្នំពេញ៖ សុខ ពិសី ដែលជារាជនីសម្រស់របស់ផលិត​កម្មសាន់ដេនោះក៏មិនខុស​ពីតារាផ្សេងៗ​ទៀតដែរកាលពី​ថ្ងៃរសៀលទី០៦ខែមីនានេះបានបង្ហាញខ្លួននៅកោះពេជ្រដើម្បីចូលរួមកម្មវិធីទិវាវប្បធ៌មជាតិ៣មីនាលើកទី២០ឆ្នាំ២០១៨ដោយអ្នកចម្រៀងស្រីរូបនេះបានគ្រងឈុតប្រពៃណីយ៉ាងស្រស់ស្អាតហើយនាងអង្គុយតុជាមួយតារាចម្រៀង ឆាយ វីរៈយុទ្ធ អ៊ីណូ និងអ្នកដឹកនាំសម្ដែងនៅសាន់​ដេរួមទាំងថៅកែរផលិតកម្មសន់ដេលោក ឡាយ សុខចំរើន។

សុខ ពិសី រីករាយណាស់នៅពេល​ដែលត្រូវអ្នកសិល្បៈរួមអាជីពសរសើរថានាងស្លៀកពាក់​ឈុតប្រពៃណីកាន់​តែ​ស្រស់ស្អាតនោះតែអ្នកចម្រៀងរូបនេះមិនបានបង្ហាញពីភាពស្និតស្នាលជាមួយលោកថៅកែរសាន់ដេដូចការសង្ស័យថានាងនិងម្ចាស់ផលិតកម្មមានស្នេហាជាមួយគ្នានោះឡើយ។ ប្រភពពីអ្នកដឹកនាំការសម្ដែងផលិត​កម្ម​សាន់ដេបានឲ្យដឹងថាពិសីឆ្នាំនេះត្រូវថៅកែរផលិតកម្មសាន់ដេសម្រិតសម្រាំងក្នុងការធ្វើបទចម្រៀងឲ្យជាងឆ្នាំមុនក្រោយពេលអត់ពីខេមរៈ សិរីមន្ដនេះហើយពិសីដែលឆ្នាំមុនច្រៀងដៃគូរជាមួយនាយចឺម ពេលចូលឆ្នាំខ្មែរនោះសម្រាប់ឆ្នាំនេះនឹងបន្ដរច្រៀងជាដៃគូតទៅទៀតជាមួយនាយចឺមដដែលតែក៏អាចនឹងចាប់ដៃគូជាមួយតារាសំខាន់២រូបទៀតរបស់សាន់ដេ ដែរគឺលោកឆាយ វីរៈយុទ្ធខាន់ ជេមស៏ ។

ទស្សនិកជនជាច្រើនរងចាំមើលថាតើក្រោយពេលអត់ដៃគូចាស់ខេមរៈសិរីមន្ដនេះបទចម្រៀងប្រពៃណីចូលឆ្នាំខ្មែររបស់សុខពិសីនឹងមានការធ្លាក់ចុះឬចុះខ្សោយព្រោះពេលនេះសម្រាប់អ្នកចម្រៀងស្រីសាន់ដេពិសី នៅតែនាំ​មុខគេនៅឡើយ៕Image may contain: 1 person, standingImage may contain: 1 person, smiling, close-upImage may contain: 1 person, standing