ភ្នំពេញ៖ ជាតំណរតពីបុរាណ ចាស់ៗតែងនិយមឲ្យម្តាយច្របាច់ដោះទារក ដែលគេយល់ថា ធ្វើឲ្យមានសុខភាពល្អ និងបំបាត់ជំងឺជាដើម។ ប៉ុន្តែទំលាប់ចាស់បុរាណនោះ ត្រូវបានវេជ្ជបណ្ឌិតឯកទេស ហេង សុភា ថា ​មិនមែនជារឿងត្រឹមត្រូវនោះទេ។

លោកថា «ទំលាប់បុរាណ ទំលាប់កូនកើតមក ច្របាច់ដោះកូនងែត លទ្ធផលគឺរលាកក្រពេញទឹកដោះ បង្ករជាខ្ចុះ»។