ភ្នំពេញ៖ តារាសម្ដែងស៊ិចស៊ី ដែលមានវត្តមានក្នុងរឿង”ផ្ទះចិញ្ចឹមខ្មោច” ដេន នីក្វាន់ ហោះទៅប្រទេសចិនខណៈដែល ខ្សែភាពយន្ដខ្នាតធំនេះនិងត្រូវចាក់បញ្ចាំងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ខាងមុខហើយ។

ជាក់ស្ដែនៅលើបណ្ដាញសង្កមរបស់តារារូបនេះបានបង្ហោះសារសោកស្ដាយនៅលើបណ្ដាញសង្គមរបស់ខ្លួនថា«មិនសូវសប្បាយចិត្តសោះស្អែកនេះជាថ្ងៃសម្ពោធរឿងផ្ទះចិញ្ចឹមខ្មោច ដែលជាស្នាដៃសំដែងដំបូងរបស់ខ្ញុំ ហើយខ្ញុំក៏មិនបាននៅចូលរួមសម្ពោធទៀត និយាយត្រង់ Sad »។

បញ្ជាក់ផងដែរនេះគឺជាស្នាដៃដំបូងដែលនាងបានចូលប្រឡូកក្នុងសិល្បៈវិញ តែគួឲ្យសោកស្ដាយដែលនាងមិនបាននៅចូលរួមព្រោះត្រូវធ្វើដំកម្សាន្តនៅឯប្រទេសចិន។