ភ្នំពេញ៖ តារាចម្រៀងស្រីដែលមានស្ទីលនឹងការលេងខ្លួនដូចCL កញ្ញា ប៉ាច គីមមួយ ដែលកំពុងតែទាក់ទាញបានប្រជាប្រិយភាពយ៉ាងច្រើនពីសំណាក់មហាមជនគ្រប់ស្រទាប់។យ៉ាងណាមិញរដូវចូលឆ្នាំជិតមកដល់ នាងក៏មានចម្រៀងថ្មីៗជាច្រើនបទ ដើម្បីវាយលុកទីផ្សារផងដែរ។
ជាក់ស្ដែងនៅលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមរបស់នាងបានបង្ហោះរូបភាពស្រស់ស្អាតបែបធម្មជាតិជាច្រើនស្លឹកមើលទៅគួរឲ្យស្រលាញនោះធ្វើឲ្យបណ្ដាអ្នកគាំទ្រសរសើរគ្រប់ៗគ្នាថា«អតីតបេក្ខជន The Voice Cambodia កញ្ញា ប៉ាច គីមមួយ ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែស្រស់ស្អាតខ្លាំង ក្រោយប្រឡូកក្នុងសិល្បៈ»៕
