ភ្នំពេញ៖ បុរសម្នាក់បានដាច់ចិត្ត លើកដៃបញ្ចប់ជីវិតសង្សារបស់ខ្លួន ដោយច្របាច់ក បណ្ដាលឲ្យស្លាប់ភា្លមៗ រួចលេបថ្នាំប៉ង់បញ្ចប់ជីវិតខ្លួនឯងតាមក្រោយ តែមិនបានសម្រេច​ ព្រោះមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីព្រឹកថ្ងៃទី៧ មីនា ឆ្នាំ២០១៨នេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឮសំលេង ស្រែកចេញពីបន្ទប់ជួលខាងលើ ក្រោយមកក៏បង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋនៅក្បែរនោះ នាំគ្នាទៅចោមរោមមើល និងជួយសង្គ្រោះជនរងគ្រោះ ប៉ុន្ដែអកុសលស្ដ្រីនោះបានស្លាប់បាត់ទៅហើយ។ ដោយឡែកជនសង្ស័យ ដែលសមត្ថកិច្ចជំនាញ បញ្ជាក់ជំហ៊ានដំបូងថា បានលេបថ្នាំសម្លាប់ខ្លួនតាមក្រោយ ក្រោយពីច្របាច់កសង្សារខ្លួនឯងនោះ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យរុស្ស៊ី។