ភ្នំពេញ៖ ក្នុងពីធីអបអរទិវាវប្បធម៌ជាតិលើកទី ២០ កាលពីថ្ងៃទី ០៦ មីនា ម្សិលមិញនេះឃើញថាវត្តមាន សិល្បករ សិល្បការនីជាច្រើនបានចូលរួមអមជាមួយសំលៀកបំពាក់ប្រពៃណីបុរាណយ៉ាងស្រស់ស្អាតគ្រប់ៗគ្នា។

ជាមួយគ្នានោះឃើញថាឈុតប្រពៃណីរបស់លោក ណុប បាយ៉ារិទ្ធ និងអ្នកនាង សុគន្ធ នីសា ពិតជាពិសេសប្លែកជាងគេ ព្រោះឈុតនេះផ្ទាល់គឺចេញម៉ូតដោយលោក ណុប បាយ៉ារិទ្ធ តែម្ដង។

ទន្ទឹមនិងនោះមហាជនច្រើនលាន់មាត់សរសើរគ្រប់ៗគ្នាសូម្បីតែប្រធានសមាគមសិល្បករអ្នកនាង ចន ច័ន្ទលក្ខិណា ក៏រស៊ែររូបរបស់តារាទាំង ២ ព្រមលាន់មាត់សរសើរថា«ប្អូនបងពូកែគូស និង ច្នៃម៉ូត តាំងពីជាង 10 ឆ្នាំមុន គំនិតបែបនេះពិតជាអស្ចារ្យមែន មិនសរសើរមិនបាន»។