ភ្នំពេញ៖ លោកហេង ឡុង តំណាងឲ្យសមាគមសិល្បៈកខ្មែរនៅល្ងាចនេះបញ្ចេញសារដោយរន្ធត់ចិត្តថាលោកទប់ទឹកសឹងមិនជាប់ឡើយនៅពេលដែលបានជូបតារាសម្ដែងយូ ឌីស្កូ ហើយលោកស្កូ ដែលមានសុខភាពកាន់តែចុះទន់ខ្សោយនិងស្គមស្លែកស្លាំងនោះបានពោលពាក្យប្រាប់គាត់ថា”ឡុង ខ្ញុំចង់រស់ តើបងប្អូនទប់ទឹកភ្នែកបានទេ?សុំស៊ែរម្នាក់មួយជួយគាត់ផង…”។
មិនត្រឹមតែបង្ហាញការតក់ស្លុតអាណិតចំពោះលោកយូ ឌីស្កូ នោះទេ តែលោកហេង ឡុង ក៏បានរៀបចំគម្រោងស្វែងរកមូលនិធិជូយសង្រ្គោះជីវិតដល់លោកស្កូតាមរយៈការLive ជាវីដេអូនៅថ្ងៃស្អែកទី០៨ខែមីនាឆ្នាំ២០១៨នេះដែរ។
លោកហេងឡុង បានប្រកាសថា”សម្រាប់សប្បុរសជនអាចទាក់ទងមកលេខ០១៧៩៩០៣៣២,សមាគមសូមគោរពអញ្ជើញបងប្អូនសិល្បៈករទាំងអស់ដែលមានបំណងជួយលោកយូ ឌីស្កូ ដែលត្រូវការថវិកា ដើម្បីព្យាបាលដូរក្រលៀនជាបន្ទាន់ ដូច្នេះសូមបងប្អូនសិល្បៈករទាំងអស់ដែលមានបំណងចង់ចូលរួមក្នុងកម្មវិធីរៃអង្គាសនេះសូមមកចូលរួមពីថ្ងៃស្អែកពីម៉ោងមួយដល់ម៉ោងបួន យើងនឹងធ្វើការLive ផ្ទាល់តាមរយៈផេកសមាគម ហើយទីតាំងនៅការិយាល័យសមាគមសិល្បៈករខ្មែរ ហើយនេះជាគំនិតផ្ដួចផ្ដើមរបស់ប្អូនប៉ែន ចំរ៉ុង,ទូច ស្រីលក្ខណ៏ និងប្អូនអ៊ាម វ៉ាន់នី”៕
