ភ្នំពេញ៖ ថ្លែងប្រាប់អ្នកកាសែតកាលពីពេលថ្មីនេះនៅទូរទស្សន៏ប៉ុស្ដិ៏លេខ៥កំពូលតារាចម្រៀងពេជ្រ សោភា ដែលជាតួអង្គសំខាន់ម្នាក់ក្នុងភាពយន្ដភាគខ្មែររបស់ទូរទស្សន៏ហង្សមាសលើកដំបូងរឿង”បិសាចគូស្រលាញ់”នោះបានឲ្យដឹងថានាងពេញចិត្តគ្រប់យ៉ាងឲ្យតែជាការងាររបស់ក្រុមហ៊ុនហង្សមាសដាក់ឲ្យគឺត្រូវតែធ្វើដោយមិនអាចប្រកែកបានទេពិសេសការថតភាពយន្ដនោះនាងមិនធ្លាប់គិតថាចង់បានជាតួឯកទេ គឺចង់ទុកឱកាសឲ្យប្អូនៗនៅក្មេងមានសម្ថភាពគេធ្វើទៅចុះ ចំណែកនាងវ័យនេះហើយធ្វើជាតួម្ដាយក៏មិនខុសទាស់ដែរ។
តារាជើងចាស់របស់ផលិតកម្មរស្មីហង្សមាសរូបនេះនិយាយដោយរួសរាយជាមួយអ្នកកាសែតថាបើហង្សមាសតម្រូវឲ្យនាងសម្ដែងភាពយន្ដក្នុងរឿងភាគក្រោយៗទៀតគឺនាងទទួលព្រោះថាអាជីពសម្ដែងនិងចម្រៀងគឺស្រលាញ់ពេញចិត្តដូចគ្នា ហើយនាងមិនដែលចង់បានតួឯកពីតារាវ័យក្មេងៗនោះឡើយ។
ពេជ្រ សោភា ដែលផ្ទុះខ្លាំងបទ”ឆ្កែរត់បុកប៉ោត”កាលពីឆ្នាំ២០១៧ អំឡុងបុណ្យប្រពៃណីចូលឆ្នាំខ្មែរនោះសម្រាប់ឆ្នាំ២០១៨នេះសោភា មានសង្ឃឹមល្បីបទ”បីឆ្កែចូលរាំ”ម្ដងដែលបទនេះទើបថតជាMVហើយថ្មីៗនេះនឹងត្រៀមចេញជាFull MVមុនចូលឆ្នាំខ្មែរផងដែរ។ការថតភាពយន្ដផង ច្រៀងផងធ្វើឲ្យសោភា កាន់តែមមាញឹកជាងមុនជាមួយប្រាក់ចំណូលក៏ហក់ឡើងផងដែរ៕
