ភ្នំពេញ៖ គ្រួសារមហាវេទនា បុរសពោះម៉ាយឈ្មោះ សុខា អាយុ ៦០ឆ្នាំ ត្រូវចិញ្ចឹមចៅកំព្រា ៦នាក់ ក្នុងនោះមានថៅម្នាក់ជាជនពិការ ហើយពេលនេះលោកជួបទុក្ខលំបាកយ៉ាងខ្លាំង ដោយសារលោកបានធ្លាក់ខ្លួនឈឺគ្មានអ្នកណានៅមើលថែទាំចៅៗ។

អ្នកចុះទៅដល់ផ្ទះលោក សុខា បានឲ្យដឹងថា «គាត់ពេលនេះកំពង់មានជំងឺជាទំងន់ហេីយគ្មានថវិកាព្យាបាលជំងឺទេហេីយគាត់ចិញ្ចឹមចៅកំព្រា ៦នាក់ទាំងចៅខ្វិនម្នាក់»។ ចំណែកឯអ្នកជិតខាងគ្រួសារលោក សុខា បានបង្ហើបប្រាប់ថា «ឪពុកម្តាយក្មេងៗទាំង ៦នេះជាអ្នកប្រើប្រាស់គ្រឿងញៀនដើរចោលផ្ទះមិនដែលនឹកនាកូននិងឪពុកទេ បើពួកគេជួបគ្នាមានតែការឈ្លោះប្រកែកគ្នាអោយកូនៗយំទ្រហ៊ោពេញផ្ទះតែប៉ុណ្ណោះ»។

ប្រភពដដែលបន្តថា «លោកតាគាត់ថាសព្វថ្ងៃនេះគាត់ចិញ្ចឹមចៅៗទាំង ៦នេះតាមលទ្ធភាពនិងបានពូមីងគេនៅក្បែរនេះជួយបាយទឹកនិងអង្ករម្តងម្កាលផងដែរ ពេលគាត់ឈឺខ្លាំងគាត់បានផ្តាំផ្ញើរក្មេងៗអោយពូមីងគេជួយមើលនិងអោយបាយហូប»។ សូមទស្សនាវីដេអូ!!