កម្ពុជា៖ រូបភាព ៣សន្លឹក ដែលបង្ហាញពីអ្នកគ្រូមកពីតំបន់ ៣ខុសគ្នា ប៉ុន្តែមានការតស៊ូ និងការខិតខំប្រហាក់ប្រហែលគ្នា ខណៈអ្នកគ្រូទាំង៣ ព្យាយាមបំពេញភារកិច្ច និងតួនាទីជាគ្រូបង្រៀន ទាំងដៃម្ខាងត្រូវបីកូនជាប់ក៏ដោយ។

បងប្អូនមានឆ្ងង់ទេ ហេតុអ្វីថ្ងៃនេះ តារាញូស៍ លើកយករូប៣សន្លឹកនេះបង្ហាញជូនបងប្អូន? ព្រោះថាថ្ងៃនេះជាថ្ងៃ៨មីនា ទិវាសិទ្ធិនារីអន្តរជាតិ ម្ល៉ោះហើយ សូម្បីប្តីទាំងអស់មេត្តាយល់ថា តួនាទីជាប្រពន្ធមិនមែនងាយស្រួលនោះ ក្រៅពីការងាររកចំណូលដើម្បីគ្រួសារ ស្ត្រីត្រូវទទួលបន្ទុកមួយទៀតមើលថែកូនៗ និងផ្ទះសំបែង អីចឹងហើយ ក្នុងនាមជាប្តីល្អត្រូវចេះជួយធ្វើការផ្ទះផង និងត្រូវចេះឲ្យតម្លៃស្ត្រីផង។