ភ្នំពេញ៖បន្ទាប់ពីចូលសិល្បៈមិនទាន់បានប៉ុន្មានឆ្នាំផងតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ គឺកញ្ញា វីរៈ និច្ច ក៏ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនគួឲ្យកត់សម្គាល់ ព្រោះតែរូបសម្រស់ស្រស់ស្អាត និងសម្លេងមានទឹកដមពីរោះ។

ដោយឡែកថ្មីៗតារាវ័យក្មេងរូបនេះបង្ហាញរូបភាពមួយសន្លឹកជាមួយកំពូលតារាប្រចាំប្រទេសលោក ព្រាប សុវត្ថិរួចនិយាយថា«បង្ហាញនូវភាពរីករាយកាលពីក្មេង និងរំលឹកអតីតកាលដើមជាមូយអាយដល»។

ដូចនេះអាចបញ្ជាក់បានថាកញ្ញា វីរៈ និចគាំទ្រលោកព្រាប សុវត្ថិ តាំងពីនៅក្មេងមកម្លេះ ហើយក៏ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងនឹកស្មានមិនដល់សោះ។