ភ្នំពេញ៖ ខណៈសមាគមសិល្បករខ្មែរ និង សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមធ្វើការ Live វីដេអូ ស្នើសុំជំនួយ​ពីបងប្អូនសប្បុរសជនដើម្បីទៅព្យាបាលជំងឺក្រលៀននោះលោកយូ ឌីស្កូ ក៏បានបញ្ជាក់ពីមូលហេតុនៃការឈឺរបស់​លោ​កផងដែរ។

ក្នុងនោះលោកក៏បានរៀបរាប់ថា«ច្រើនខែហើយ ដែលខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ ខូចក្រលៀន សុខភាពខ្ញុំ មិនជាប្រសើទេ ព្រោះថា ក្នុងមួយសប្តាហ៍ ចាំបាច់ខ្ញុំត្រូវបញ្ចូលឈាមពីរដង ដោយមិនអាចខកខានបាន ហើយដូរឈាម្ដងខ្ញុំស្រកអស់៤គីឡូ ហើយអង្គុយយូក៏អត់បានដែរ ព្រោះធ្វើឲ្យខ្ញុំវិលមុខ។

ម្យ៉ាងទៀតបើមិនមានលុយគ្រប់ចំនួនដូរក្រលៀនទេ ខ្ញុំក៏មានសង្ឃឹមតិចណាស់ ព្រោះសព្វថ្ងៃខ្ញុំមិនមានលុយគ្រប់គ្រាន់សម្រាប់វះកាត់ឡើយ»។ខណៈស្ថានភាពកំពុងឌ្រុទឌ្រោមតារារូបនេះក៏បន្តទៀតថា«ឥឡូវនេះខ្ញុំក៏សូមបងប្អូនអ្នកសិល្បៈ និងសប្បុរសជនដែលមានទឹកចិត្ត បានជួយឧបត្ថមនូវថវិការដើម្បីជួយសង្រ្គោះជីវិតខ្ញុំ»។