ភ្នំពេញ៖តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេកញ្ញាអ៊ីវ៉ា នៅតែព្យាយាមមិនប្រាប់អ្នកការសែតឡើយ ថានាងនឹងចេញពីផលិតកម្មសាន់ដេទៅចូលរួមជាមួយផលិតកម្មហង្សមាសដូចការលេចឭនាពេលកន្លងមកឬក៏ព្រមបន្ដរនៅជាមួយសាន់ដេទៀតនោះ ស្របពេលដែលមានការលេចឭថាអ៊ីវ៉ា ចង់ចូលទៅថោនជាង ហង្ស មាសទៅវិញនាពេលនេះ។Image may contain: 1 person, smiling, outdoor

ប្រភពបានឲ្យដឹងថាអ៊ីវ៉ា ចង់ចូលរួមជាមួយផលិតកម្មថោនដោយចង់ចាប់ ដៃជាមួយអតីតអ្នកចម្រៀង ផលិតកម្មសាន់ដេលោកកែវ វាសនា តែការសម្រេចចិត្តបែបណានោះគឺនៅលើលោកឪពុករបស់នាងលោកអ៊ូវ៉ាវ ដែលជាអ្នកចម្រៀងផលិតកម្មសាន់ដេជាអ្នកឲ្យយោបល់ទៅលើនាងក្នុងការជ្រើសររើសផលិតកម្មថ្មីនោះ។ អ៊ីវ៉ា បានប្រាប់អ្នកកាសែតខ្លីថា”ខ្ញុំទៅណាបន្ដិចទៀតគង់តែដឹងក្នុងពេលឆាប់ៗនេះទេ។ខ្ញុំមិន អាចប្រាប់ថាខ្ញុំ ទៅផលិតកម្មណាបានទេ តែខ្ញុំចប់កុងត្រាជាមួយផលិតកម្មសាន់ដេហើយ។ខ្ញុំក៏មិនអាចនិយាយ បានថាតើ ខ្ញុំនឹងបន្ដរកុងត្រាជាមួយសាន់ដេទៀតឬអត់នោះទេ។បន្ដិចទៀត គង់តែបានដឹងទេ។ផលិតកម្ម ថោននិង ហង្សមាសធ្លាប់ទាក់ទងខ្ញុំពីមុនមែន”៕Image may contain: 1 person, smiling, standingImage may contain: 1 person, smiling, standing and shoesImage may contain: 1 person, sunglasses, outdoor and close-up