កំពង់ឆ្នាំង៖ មេខ្លោងលួចរថយន្តដ៏ល្បី ត្រូវបានកំលាំងនគរបាលខេត្តកំពង់ឆ្នាំចុះឃាត់ខ្លួន កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ខណៈរូបគេកំពុងនាំ​ប្រពន្ធ​ និងកូន ដើរលេងនៅសួនកុមារនៅទីរួមខេត្ត។

​មុនឈានដល់ការបង្រ្កាបមេខ្លោងលួចឡានដ៏កក្រើកទូទាំងប្រទេសរូបនេះ កំលាំងសមត្ថកិច្ចបានតាមដានតាមរយៈរូបថត និងសកម្មភាពរបស់គេ រហូតឈានដល់ការឃាត់ខ្លួនតែម្តង។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានប្រមូលបានភស្តុតាំងមួយចំនួន រួមមានឡានម៉ាកហាយលែនឌ័រ១គ្រឿង និងសម្ភារៈជំនួយដល់ការលួចជាច្រើនទៀតក្នុងគូទឡាន៕