ភ្នំពេញ៖  តារាសម្ដែងស្រី ដែលកំពុងកាក់កបយ៉ាងខ្លាំងផ្នែកទីផ្សារសិល្បៈកញ្ញា នៅ សូនីតា ចេ​ញ​មុខបកស្រាយរឿងរូបភាពមួយសន្លឹកជាមួយលោក ខេមរៈ សេរីមន្ត បន្ទាប់ពីមាន​ព័​ត៍​មា​ន​លិ​ចលឺ​ថាជាប្ដីប្រពន្ធនិងគ្នា។

ខណៈតា​រាស្រីរូបនេះបាន​លើក​ឡើង​ថា«អ​រគុណ​ដែ​​ល​បា​នចុះផ្សាយ ទាំងអស់នេះគឺជាកំរងរូប​ថតដែលនាង​ខ្ញុំបា​ន​ចូ​​ល​រួ​មសម្តែងក្នុ​ង​ប​ទ​ គ្មាន​អ្នកណាល្អជាងប្រពន្ធ របស់បង ខេមរះសិរីមន្ត ហើយនឹងត្រៀមចេញ mv ឆា​ប់ៗ​មា​ន​​គ្រប់រូបភាពពីជីវិតប្តីប្រពន្ធ ដែលឆ្លុះបញ្ចាំ​ងពី​ត​ថភាពនៃ​សង្គម»។​

យ៉ាងណា​មិញឃើញថា​រូ​បភាពដែលមានមួយសន្លឹកនេះ គឺជារូបភាពដែលកញ្ញា និង ខេមរៈ ​សេ​រីមន្ត កំពុ​ង​ថត MV បទថ្មីដែលនឹងត្រៀមចេញឆាប់នេះផងដែរ។