ភ្នំពេញ៖ ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរឈានចូលមកដល់អតីតជ័យលាភី The Voice Kid Cambodia កុមារា ពេជ្រ ថៃបានចេញ Mv បទថ្មី ដែលបកស្រាយ និងសម្តែងជាមួយនឹង អ្នកនាង ពេជ្រ សោភា និងលោក STEP ដែលមានចំណងជើង “រាំមួយៗ”។
យ៉ាងណាមិញមួយបទនេះធ្វើអោយអារម្មណ៍ទស្សនិកជនជាពិសេសយុវវ័យៗមានការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងជាមួយទឹកដមដ៏ពិរោះរួមគ្នារបស់តារាទាំងបីដួងនេះ។បញ្ជាក់ផងដែរកុមារាពេជ្រ ថៃ ហាក់ដូចជាឡើងកូដខ្លាំង និងតែងចេញមុខជាមួយតារាល្បីៗ ក្នុងផលិតកម្មហង្សមាសជាច្រើន។
