ភ្នំពេញ៖ នាពេលថ្មីៗនេះតារាចម្រៀងផ្លូវការរបស់ហង្សមាសលោក នីកូ ទើបតែបញ្ចេញនូវបទចម្រៀងថ្មីមួយមានចំណងជើងថា«ចូកមួយ»សម្រាប់បម្រើអារម្មណ៍ទស្សនិកជនរបស់ទស្សនិកជនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

ដោយមានចង្វាក់ភ្លេងយ៉ាងពិរោះ ត្រូវចិត្តយុវជនខ្លាំងតែម្ដង រហូតដល់ថ្នាក់ កញ្ញា ឌុច លីដា ធ្វើឲ្យហ្វេនភ្ញាក់ផ្អើ ​ល​ ក្រោយពីបានបង្ហោះវីដេអូរាំ Cover បទ ចូកមួយ របស់លោក នីកូបានលើកឡើងថា«ពូកែលឺគេចាក់ច្រើនពេកខ្លាំងអីរាំដែរមើល អត់មានអ្នកជួយឃាត់ខ្ញុំសោះ»។

ជាមួយការបញ្ចេញកាយវិការរាំល្វត់ល្វន់ សាកសម នឹងរាងតូចស្អាតនោះតារារូបនេះ រហូតធ្វើឲ្យលោកនីកូ និងអ្នកគាំទ្រសរសើរមិនដាច់ពីមាត់តែម្ដង។