ភ្នំពេញ៖ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរក៏ខិតជិតមកដល់នោះសិល្បករ សិល្បការនីជាច្រើនកំពុងត្រៀម​ថត​ចម្រៀង​ថ្មីៗសម្រាប់លកំដរអារម្មណ៍ទស្សនិកជនរាំលេងកម្សាន្ត។

ក្នុងនោះផងដែរតារាចម្រៀងជើងចាស់អ្នកនាង ខាត់ សុឃីម បានចេញចម្រៀងថ្មីមួយជាភ្លេងបុរាណ បង្ករការភ្ញាក់ផ្អើលពីអ្នកគាំទ្រមិនតិចទេ ដោយសារតែអត្ថន័យចម្រៀងរបស់អ្នកនាង។

យ៉ាងណាមិញ បទមួយនេះមានចំនងជើងថា «រងារ» ច្រៀងស្តាយស្រណោះពីបទភ្លេងបុរាណដែលទុកចោល មិនសូវមានការគាំទ្រដូចបទបរទេស ជាពិសេសគឺក្មេងសម័យថ្មីតែម្ដង។