ភ្នំពេញ៖ នាព្រឹកមិញនេះតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពមួយសន្លឹកលើគណនី Instagram របស់ខ្លួន ដែលបានបង្ហើបពីការទិញរថយន្តថ្មី ជាប្រភេទរថយន្ត Minivan ពណ៌ខ្មៅ។
ជាមួយរូបភាពមួយសន្លឹកដែលបង្ហោះចេញនេះ មិនមានបញ្ជាក់ថាជារថយន្តម៉ាកអ្វីនោះទេ ដោយគ្រាន់តែមានសរសេរជាអក្សរមួយឃ្លាថា “See you soon…! Thanks myself” មានន័យថា “ជួបគ្នាឆាប់ៗ…អរគុណដល់ខ្លួនឯង”។ ត្បិតថាមិនបានបង្ហាញពីម៉ាករថយន្តមែនពិត ប៉ុន្តែបើមើលតាមរយៈរូបរាងស្ដុបខាងក្រោយរបស់រថយន្ត អាចសន្និដ្ឋានបានថាជារថយន្តម៉ាក Kia Grand Carnival ដែលមានកៅអីអង្គុយដល់ទៅ ៣ ជួរ អាចផ្ទុកមនុស្សបានដល់ ៨ នាក់។ Kia Grand Carnival មានជម្រើសម៉ាស៊ីនពីរប្រភេទរួមមានប្រភេទម៉ាស៊ីនម៉ាស៊ូត I4 ចំណុះ ២,២ លីត្រ CRDI VGT បង្កើតកម្លាំងបាន ១៩៧ សេះ និងប្រភេទម៉ាស៊ីន V6 ប្រើសាំងចំណុះ ៣,៣ លីត្រ Lambda II Gdi បង្កើតកម្លាំងបាន ២៧៦ សេះ។
ចំពោះតម្លៃវិញក៏ខុសគ្នាទៅតាមប្រភេទម៉ាស៊ីនដែរដោយទំហំម៉ាស៊ីន ២,២ លីត្រតម្លៃប្រមាណ ៦៤ ៨០០ ដុល្លារ និង ៣,៣ លីត្រ តម្លៃប្រមាណ ៦៦ ៨០០ ដុល្លារ ជាតម្លៃនៅលើទីផ្សារប្រទេសកម្ពុជា៕ ប្រភព៖ autobodia
