ភ្នំពេញ៖កំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលធ្លាប់ល្បីល្បាញខ្លាំងបទ”តាមអើយតាម” ដែលច្រៀងឆ្លង ឆ្លើយ ជាមួយអ្នកនាងខាត់ សុឃីម នោះពេលនេះលោកបានងាកមកចាប់ដៃគូជាមួយអ្នកនាងសុឃីម សារជា ថ្មី សម្រាប់បទចម្រៀងប្រពៃណីបុណ្យចូលឆ្នាំខ្មែរតាមរយៈបទ”សង្ក្រាន្ដភូមិខ្ញុំ”ដែលជាការនិពន្ធដោយឯកឧត្តមហ៊ុន ហេង ។Image may contain: 1 person, smiling, standingការដែលលោកព្រាប សុវត្ថិ ត្រឡប់មកចាប់ដៃគូឡើងវិញជាមួយអ្ននាងខាត់ សុឃីម នៅពេលនេះស្របពេល ដែល កូនប្រុសទាំង៣របស់លោកបានក្លាយទៅជាអ្នកចម្រៀងផលិតកម្មរស្មីហង្សាមាសដោយស្វ័យប្រវត្តិ ហើយពួក គេនឹងច្រៀងបទបែបសម័យសុទ្ធដើម្បីតម្រូវតាមទីផ្សារយុវវ័យ ទើបគេឃើញលោកព្រាប សុវត្ថិ ងាកទៅ ច្រៀង បទបែបប្រពៃណីខ្មែរច្រើនជាងមុន។ដោយឡែកសម្រាប់បុណ្យចូលឆ្នាំខ្មែរនេះដែរព្រាប សុវត្ថិ មានបទ​ចម្រៀង​មួយដែលគេសង្ឃឹមថានឹងល្បីគឺបទ”មាន់ស្រែ បន្លែស្រស់”ដែលប៉ះ​គ្នាជាមួយបទ”មាន់ស្រែ”​របស់អ្នក​ចម្រៀង​ផលិតកម្មថោននាងរ៉ាប៊ី ដែរ។Image may contain: one or more people, outdoor and nature ព្រាប សុវត្ថិ នឹងចេញទៅច្រៀងសម្ដែងនៅ​ប្រទេសកូរ៉េខាងត្បូង​នៅដើម​ខែ​ឧសភា ខាងមុខនេះដោយ​មាន​ការ​​​ចុះកុងត្រាផ្ដាច់មុខរយៈពេល២ឆ្នាំសម្រាប់ការចេញទៅកូរ៉េ គឺបានតាមរយៈតែសមាគមសិល្បៈករខ្មែរ និង​អ្នកឧបត្ថម្ភបុរីឡេង ណាវ៉ាត្រា ប៉ុណ្ណោះមិនអាចទៅតាមក្រុមហ៊ុនផ្សេងបានឡើយ។ប្រភពបានឲ្យដឹងថា​ពលករ​ខ្មែរនៅកូរ៉េជាច្រើន អន្ទះសារចង់ឲ្យកំពូលតារាចម្រៀងរូបនេះចេញទៅ​កូរ៉េឲ្យបានឆាប់កាន់តែ​ល្អព្រោះពួកគេ​ស្រលាញ់ពេញចិត្តនិងគាំទ្រតារាចម្រៀងរូបនេះជាយូរមកហើយ៕Image may contain: 1 personImage may contain: 1 personImage may contain: 5 people, people smiling, people standing