ភ្នំពេញ៖ ក្រោយប្រិយមិត្តសង្ស័យថាតារាកំប្លែ និងសម្ដែងសាច់សខ្ចីវ័យក្មេងកញ្ញា វ៉ាន់ នីឡា មានទំនាក់ទំនងជាមួយបុរស់ម្នាក់ដែលតារារូបនេះអះអាងថាជាបងប្អូនជីដូនមួយនោះ ស្រាម់តែថ្មីនេះនៅលើបណ្ដាញសង្គមក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

ខណៈដែលបុរស់សង្ហារូបនោះបានបង្ហោះវីដេអូតូចចិត្តស្របពេលដែលពួកគេធ្វើដំណើរកម្សាន្តនៅខេត្តកំពត និងកែប ដោយបុរសរូបនោះបានលើកឡើងថា«ធ្វើម៉េចគេជាតារា ដើរទៅណាមកណាមិនហ៊ានដើរក្បែរគ្នាទេ ព្រោះគេខ្លាចប៉ះពាល់កិត្តយសកេរិ៍ឈ្មោះ និងប្រជាប្រិយភាព»។

យ៉ាងណាមិញការលើកឡើងបែបនេះកាន់តែធ្វើឲ្យមហាជនដឹងកាន់តែច្បាស់ថាពួកគេទាំងពីមិនត្រឹមតែជាបងប្អូនជីដូនមួយទេ គឺជាទំនាក់ទំនងស្នេហាពិតប្រាកដ ព្រោះខណៈដែលធ្វើដំណើរកម្សាន្តបុរសម្នាក់នោះហៅអ្នកមេម៉ាយខាន់ស្លាទាំងវ័យក្មេងខ្ចីល្វក់ និងជាកូនស្រីសំណព្វចិត្តអ្នកនិពន្ធនិងផលិតកម្មវិធីកម្សាន្តរូបនេះសុទ្ធតែប្រពន្ធពេញៗមាត់ទៀតផង។