ភ្នំពេញ៖ ក្រោយបង្ហាញសកម្មភាពរបស់តាកំប្លែងពីដួងដែលបានសម្ដែងរួមគ្នាសាជាថ្មីម្ដងទៀតធ្វើឲ្យអ្នកគាំទ្រមួយចំនួន ពិតជាសប្បាយចិត្តមែនទែន នោះគឺ តារាកំប្លែងដ៏មានប្រជាប្រិយភាពនាយកុយ និងនាយក្រឹម។

ជាមួយគ្នានោះសកម្មភាពនេះត្រូវបានបង្ហាញឡើងដោយទំព័រហ្វេសប៊ុករបស់កម្មវិធីសំណើចមួយ ហើយក៏ទម្លាយឲ្យដឹងថា«ជារៀងរាល់សប្តាហ៍មានតែក្រុមនាយក្រឹម ប៉ុណ្ណោះ តែលើកនេះ មានរួមបញ្ចូលទាំងតារាកំប្លែងនាយកុយ ម្នាក់ទៀត»។

យ៉ាងណាមិញនាយកុយ បានចាប់ដៃគូជាមូយនឹងដៃគូចាស់របស់ខ្លួន ក្រោយទូរទស្សន៍មួយចំនួននឹងត្រូវបិទ រួចដាក់កម្មវិធីបែបយុវវ័យវិញ ធ្វើឲ្យលោកគ្មានឱកាសនៅក្នុងការសម្តែង បម្រើអារម្មណ៍ជូនអ្នកគាំទ្របន្តទៀត។

បញ្ជាក់ផងដែរអ្នកទាំងពីរចាប់ដៃគ្នា ជាច្រើនឆ្នាំទៅហើយ តែដោយសារតែពួកគេមានកូនក្រុមរៀងៗខ្លួន ក៏បានបែកគ្នាតែទោះជាយ៉ាងណាក្តី ប្រជាប្រិយភាពរបស់អ្នកទាំងពីរនៅតែខ្លាំង។