ភ្នំពេញ៖ដោយសាជាឱកាសខែភ្ជុំបិណ្ឌ រដូវកាលបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ប្រជាជនខ្មែរយើងដែលភាគច្រើនតែងនិយម​នាំគ្នាទៅវត្ត និងជួបជុំបងប្អូននៅតាមស្រុកកំនើតរៀងៗខ្លួនយ៉ាងសប្បាយរីករាយ។យ៉ាងណាមិញសមាគមន៍សិល្បៈខ្មែរក៏បានកៀងករអ្នកសិល្បៈដូចគ្នាដើម្បីយកចង្ហាន់ទៅវត្តប្រាសាទនៅម្ដុំភ្នំប្រសិទ្ធ។

បើយោងតាមការបង្ហាញពីរអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមន៍សិល្បៈខ្មែរបានឲ្យដឹងថា«នៅថ្ងៃ ១៣ ០៩ ២០១៧ បិណ្ឌទី៨ សមាគមសិល្បករខ្មែអញ្ជើញចូលរួម កាន់បិណ្ឌនៅវត្តប្រាសាទ ម៉ោង ៩:00ព្រឹក និងអញ្ជើញអ្នកសិល្បករចាស់ជរា ២  ៣នាក់ដើម្បីជូនចង្ហាន់ឲ្យពួកគាត់យកទៅវត្តនៅក្នុងឲ្យកាសខែភ្ជុំបិណ្ឌនេះ»។

ក្្នងនោះផងដែរខាងសមាគមន៍ក៏បាននាំយកគ្រឿងឧបភោគបតភោគទៅជូនដល់សិល្បករចាស់ជរាដែលមានជំអឺប្រចាំកាយនារដូវភ្ជុំបិណ្ណនេះរួមមាន« លោកគ្រូ ទូច សំអឿន ល្ខោនបាសាក់កំពង់ចាម ,លោកគ្រូ ផេង ភ្លេងបុរាណ ខេត្តកណ្តាល , អ្នកគ្រូ ស្រីខេង ចម្រៀងប្រពៃណីកណ្តាល , លោកគ្រូ សន សុផល ល្ខោនបាសាក់ខេត្តកណ្តាល , អ្នកគ្រូ ប៊ិន យន គ្រូរបាំមន្ទីរវប្បធម៌ខេត្តព្រៃវែង , លោក សម សាមិត គ្រូបង្ហាត់ភ្លេងពិណពាធមន្ទីរវប្បធម៌ព្រៃវែង»។