ពោធិ៍សាត់៖ រថយន្តម៉ាកហ៊ីយ៉ុនដាយ បើកលឿនក៏ជ្រុលទៅបុកគូថរថយន្តកូរ៉េ ដឹកឈើសសរ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យធ្លាក់ជ្រោះ ស្លាប់៣នាក់ ក្នុងនោះក្មេងម្នាក់ កាលពីសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចចំណោទចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អ្នកស្លាប់ទាំងបីនោះ រួមមាន ម្តានិងកូនម្នាក់ និងបុរសមិនស្គាល់អត្តសញ្ញាណត្រូវជាម្ចាស់ឡានម៉ាកហ៊ីយ៉ុនដាយ ចំណែកឯបុរសជាប្តីបើកឡានកូរ៉េ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្រោយចុះវាស់វែង និងធ្វើកោសល្យវិច័យ សមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិយកទៅបុណ្យតាមប្រពៃណី។