ភ្នំពេញ៖ តារាចម្រៀងងារជាមេម៉ាយចាយរាង ពេជ្រ សោភា បានធ្វើឲ្យកក្រើអស់ស្រទាប់មិត្តយុវវ័យនាប៉ុន្មានឆ្នាំចុងក្រោយ ដោយសារនាងបានលេងក្បាច់បែកស្លុតអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងនោះទាក់បទឆ្កែមាន៣បទ រួមមាន ឆ្កែរត់បុតប៉ោត, ស្រលាញ់បងម៉ែឲ្យជិះឆ្កែ និង បីឆ្កែចូលរាំ។
ទន្ទឹមនឹងភាពល្បីរន្ទឺពេញផ្ទៃប្រទេស ពេជ្រ សោភា រវល់ស្ទើរតែគ្មានពេលជួបគូស្នេហ៍ដែលមហាជនស្គាល់ថា ជាតារាសម្តែងប្រុសស្អាត ឆឹម សក្កដា ព្រោះតែរដូវកាលនេះ នាងមមាញឹកទាំងថតបទថ្មីៗ ថត MV និងការឡើងច្រៀងតាមការប្រគំតន្រ្តីនៅបណ្តាខេត្តនានា។ គួរបញ្ជាក់ថា តារាជើងចាស់ ពេជ្រ សោភា នៅតែរក្សាប្រជាប្រិយភាពបានយ៉ាងត្រដែតជាង ១០ឆ្នាំមកហើយ ពោលគឺល្បីតាំងពីជំនាន់ច្រៀងរួមជាមួយលោក ព្រាប សុវត្ថិ ឯណោះ។
