ភ្នំពេញ៖ ក្រោយមានការទទូចពីសំណាក់បងប្អូនពលករខ្មែរធ្វើការនៅប្រទេសកូរ៉េឲ្យមានការប្រគំតន្រ្តីម្តងទៀត ខណៈប្រគំតន្ត្រីលោកទី១ កាលពីពាក់កណ្តាលខែកុម្ភៈ បានធ្វើពួកគេបានការសប្បាយរីករាយយ៉ាងខ្លាំង ដែលកាលនោះ មិនតែទស្សនាតារាល្បីៗប៉ុណ្ណោះទេ ថែមទាំងបានរាំ និងថតរូបហ្វែលហ្វីជាមួយអាយដលរបស់ពួកគេទៀត។

យ៉ាងណា ការប្រគំតន្ត្រីលោកទី២នេះ ត្រូវបានលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស័គ្រចិត្តជួយសង្គម បានឲ្យដឹងថា «ប្រារព្ធនៅខែឧសភា ខាងមុខនេះ យើងនឹងរៀបចំការប្រគំតន្ត្រីមួយដែលប្រជុំដោយតារាចម្រៀងល្បីៗ រួមមានលោក ព្រាប សុវត្ថិ, អ្នកនាង ពេជ្រ សោភា និងតារាល្បីៗជាច្រើនដួងទៀត»។ លោកបានបញ្ជាក់ថា «ពេលនោះ ព្រាប សុវត្ថិ នឹងធ្វើការចាប់ដៃជាមួយ ពេជ្រ សោភា ដែលជាដៃគូចាស់ជាង ១០ឆ្នាំមុន»។