ភ្នំពេញ៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទទួលបានភាពល្បីល្បាញជាង ២០ឆ្នាំមកហើយ ព្រោះតែសមត្ថភាព ភាពប៉ិនប្រសប់ និងចេះបត់បែនតាមសមភាពការទើបលោកអាចត្រគួតប្រជែងជាមួយតារាក្មេងៗជំនាន់ក្រោយបាន ពោលពីមួយសម័យកាលទៅមួយសម័យកាលបទចម្រៀង និងការនិយមមិនដូចគ្នាទេ។

អញ្ចឹងហើយបានកាលពីម្សិលមីញថ្ងៃទី១០ មីនា តារាចម្រៀងកូន៣ ព្រាប សុវត្ថិ បានលើកឡើងក្នុងអ៊ីនស្ត្រាក្រាមថា «ពេលវេលាកាន់តែទៅមុខ បច្ចេកវិទ្យាកាន់តែជឿនលឿន»។ ក្នុងន័យនេះ លោកចង់សំដៅថា បើយើងដើរមិនទាន់សម័យបច្ចេកវិទ្យានោះទេ ប្រៀបបានយើងជាមនុស្សមើលឃើញតែមួយច្រក ដូចពាក្យចាស់ពោលថា «កង្កែបក្នុងអណ្តូង»។