ភ្នំពេញ៖ នាយ សង់ សេត ដែលមហាជនស្គាល់ថា ជាកូនប្រុសនាយ សង់ ស៊ីសនិងជាប្រុសតារាចម្រៀងល្បីកញ្ញា ស៊ុន ស្រីពេជ្រ លោក ក៏បានរៀបរាប់ទាំងក្ដុកក្ដួលភ្ជាប់ជាមួយនឹងវីដេអូថា«ឪពុកខ្ញុំហេតុតែចង់និយាយបានប្រឹងច្រៀង ខ្ញុំទប់ទឹកភ្នែកមិនបានទេ»។

 

នៅមុននេះ ក្នុងហ្វេសប៊ុកកញ្ញា ស៊ុន ស្រីពេជ្រ តារាចម្រៀងល្បី ដែលនិយមហៅថា ជាគ្រាប់ពេជ្រដ៏មានតម្លៃស ម្រាប់គ្រួសារ ត្រកូល (ស៊ុន) ដែលមាន នាយ សង់ស៊ីស ជាឪពុកនោះ នាងបានប្រកាសលក់ផ្ទះ ដើម្បីយកថវិកាព្យាបាលជំងឺឪពុកនិងប្អូនប្រុស។

ដោយបង្ហាញថា ពេលនេះក្រុមគ្រួសារខ្ញុំត្រូវការប្រាក់ដើម្បីយកទៅព្យាបាលជំងឺឪពុក ។ ដូចគ្នាដែរពីការបង្ហាញពីវីដេអូ នាយ សង់សេត បង្ហាញពីឪពុក ខំអង្គុយច្រៀងទាំងខ្លួនមានជំងឺប្រចាំកាយ កំលាំងក៏ទន់ខ្សោយនោះ ក៏ធ្វើឲ្យមហាជននិងអ្នកគាំទ្ររឹកតែកើតក្តីក្តុកក្តូលថែមទៀតជាមួយនឹងក្តីអាណិតអាសូរជីវិតគ្រួសារត្រកូល (ស៊ុន)។

ខណៈនាង សង់ សេត ក៏បន្ថែមដ៏ខ្លឹមសាររំលឹកពីគុណឪពុកក្នុងអាជីពចម្រៀងថា« «សម្លេងនេះហើយធ្លាប់ច្រៀងចិញ្ចឹមកូនឲ្យរស់ទាំងសំបុក្រ»។