ភ្នំពេញ៖ កំពូលតារាចម្រៀងល្បីក្នុងវិថីសិល្បៈលោក ខេមរៈ សិរីមន្ត ដែលមានប្រជាប្រិយភាព នឹងមានអ្នកគាំទ្រច្រើន ហើយក៏ទើបតែផ្លាស់ទ្រនំថ្មីចូលមកផលិតកម្មរស្មីហង្សមាស ពេលនេះកំពុងតែមានការមមាញឹកក្នុងការងារអាជីព ពិតមែនក៏តារាចម្រៀងរូបនេះមិនភ្លេចនូវការធ្វើបុណ្យដាក់ទានដែរ។

ឈានមកដល់ថ្ងៃកាន់បិណ្ឌ៨នេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបានឃើញវត្តមានរបស់លោក ទៅធ្វើបុណ្យនៅវត្ត« សំរោងអណ្តែត » ដោយសុទ្ធាជ្រះថ្លា។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ផ្ទុះអស់អ្នកគាំទ្ររបស់លោកជាច្រើន និងចោមរោម សុំថតរូបជាមួយយ៉ាងជុំជិតដោយសេចក្តីរាប់អាន និងស្រឡាញ់ផងដែរ។ ព្រឹកមិញនេះលោក ខេមរៈ សិរីមន្ត ក៏បានផុសរូបភាពនៅលើហេ្វសប៊ុករបស់លោក និងមានវីដេអូ ដែលបង្ហាញឲ្យឃើញនូវការគោរពស្រឡាញ់ពីអ្នកគាំទ្ររបស់ខ្លួនជាច្រើននាក់ បានសុំថតរូបជាមួយលោកដែលបញ្ជាក់ពីភាពសប្បាយរីករាយ៕