ភ្នំពេញ៖ បទចម្រៀង«រាំបិទគូទ» របស់តារាចម្រៀងជាអតីតពលករនៅប្រទេសកូរ៉េ និងវិវឌ្ឍខ្លួនឡើងងារជា ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា និងជាប្រធានក្រុមហ៊ុនអចលនៈទ្រព្យ ឡេង ណាវ៉ាត់ត្រា ថ្មីក៏ត្រូវឌីជេ អាចារ្យធំ ធ្វើការរិះគន់យ៉ាងចាស់ដៃ កក្រើកលើបណ្តាញសង្គម។

ដែលថា«បទចម្រៀង រាំបិទគូទ មានអត្ថន័យនិងសូរ្យស័ព្ទធ្វើឲ្យប៉ះពាល់តម្លៃវប្បធម៌ជាតិខ្មែរ»។ នៅទន្ទឹមនឹងកំដៅនៃការរិះគន់ ហាក់កើនឡើង ក្លាយជាប្រធានបទមហាជនចាប់អារម្មណ៍ខ្លាំងនោះ នៅព្រឹកថ្ងៃទី១២ខែមីនានេះ នៅក្នុងបណ្តាញសង្គម ស្រាប់តែឃើញមានតារាសម្ដែង និងជាពិធីករ លោក អៀង សំអាត ហៅវីជេ អាឡាស្កូ ចេញមុខមកបង្ហាញការពន្យល់រួមនឹងការប្រៀបធៀបបទចម្រៀងមុនៗ ដែលមានចំណងជើងនិងខ្លឹមសារ ដែលស្លាប់ទៅក្នុងន័យបែបអាសអាភាស។

ក្នុងន័យនោះ បុរសសម្បូររោមមុខ ងារជាវីជេវ័យក្មេងរូបនេះបានលើកឡើងយ៉ាងដូច្នេះថា« បទ: #រាំបិទគូទ មិន​មែន​ជាបទអាសអាភាសទេ មានន័យថា អ្នកដែលពូកែរាំហើយនៅក្រោយគេ រឺ ចុងក្រោយ ។យល់ ????!!»។ ក្នុង​សា​រដដែលនោះអតីតពលករកូរ៉េ រូបនេះក៏បានលើកយកនូវបទចម្រៀងផ្សេងទៀតមកបកស្រាយជាន័​យ​ធៀ​ប​ផ​ង​ដែរ ដោយបន្តថា«ដូចជាបទ #ក្រមុំតូចតាពោកធំ មានន័យថា នាងក្រមុំតូចតែត្រគាករីកសាយធំ រឺ បទ #ពា​ក់​អាវមិនដែលឃើញដោះ មិនមែនលេចដោះនារីៗទេ គឺ អាវដដែលៗ#បើរវល់តែប្រកាន់ពេលខ្លះវាអត់មានអីថ្មី»។