ភ្នំពេញ៖ ស្រីស្អាត ឱក សុគន្ធកញ្ញា ត្រូវបានគេដឹងថា មានយីអ៊ុនខ្ពស់ខ្លាំង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះតែនាងទទួលបានតំណែងលើសតារាស្រីៗរួមទ្រនំ ក្នុងដំណែងកម្មវិធីលំដាប់ថ្នាក់ពិភពលោក៣ ដែលនាងបាននិងកំពុងគ្រង រួមមាន The Voice Cambodia, Cambodian idol និង The Voice Kids ជាដើម។​

កន្លងមកធ្លាប់តែឃើញតារាចម្រៀងរូបនេះ មានចរិករម្យទមសមសួន ប៉ុន្តែដោយឡែកកាលពីព្រលឹមម្សិលមិញ នាងបានបង្ហោះរូបមួយសន្លឹកធ្វើមាត់ស្រួច ដែលក្មេងៗនិយមហៅថា «Cute» គួរឲ្យស្រលាញ់នោះ។ ទន្ទឹមនោះ នាងបានសរសេរសារថា «Morning Kiss»។ ទោះបីនាងបានបញ្ជាក់ថា ថើបក៏ដោយ ប៉ុន្តែមិនដឹងថា តារាចម្រៀងរូបនេះបានថើបអ្នកណា ឬគ្រាន់តែភាសានិយាយលេងឡើយ។