ភ្នំពេញ៖ ស្រីខួច ជាឈ្មោះមួយដែលម្តាយនាងបានដាក់ឲ្យតាំងពីកុមារភាពមកម្ល៉េះ ព្រោះតែឃើញថ្ពាល់របស់នាងខួច ដែលមនុស្សសម័យមុខ ពេញនិយមយ៉ាងខ្លាំង។ យ៉ាងណា ពេលនេះ ស្រីខួច បានក្លាយជាតារាចម្រៀងដែលមានឈ្មោះបោះសម្លេងលើវិថីសិល្បៈ ផ្តើមចេញពីទ្រនំរ៉ក ហក់ចូលទ្រនំធំស្កឹមស្កៃហង្សមាស បានសម្ងំសុខអស់ជាច្រើនឆ្នាំ។

តែមួយរយៈចុងក្រោយនេះ តារាចម្រៀង ផន ស្រីខួច ហាក់មានរឿងអាក់អន់ស្រពន់ចិត្ត រហូតនាងទៅកាត់ស្ត្រេសដល់ព្រៃវែងកាលប៉ុន្មានថ្ងៃមុននេះ។ ជាថ្មីម្តងទៀតកាលពីព្រឹកមិញថ្ងៃទី១២ មីនា ស្រីខួច បានបង្ហោះសារមានចេតនាស្តីឲ្យមនុស្សម្នាក់ ក្នុងនោះនាងសរសេរថា «បើខ្លួនអុជធូបបន់ស្រន់សុំតែសេចក្ដីសុខ តែក្នុងចិត្តហ្នឹងគិតបំផ្លាញធ្វើគេផ្លូវអាក្រក់ កុំគិតថារស់បានសុខ ព្រោះព្រះមិនជួយស្រោចស្រង់ទេណា»។