ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មីហាក់បង្ហាញភាពស្នទ្ធស្នាលទាំងគូនោះគឺកញ្ញា វីរៈ និច និងនាយ ចឺម តែងតែធ្វើឲ្យបណ្ដាអ្នកគាំទ្រសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយគ្នា ខណៈអ្នកទាំងទើបតែបង្ហាញរូបភាពមួយសន្លឹកនៅ​លើបណ្ដាញសង្គម។

ដោយរូបនោះតារាពីរដួងនេះបង្ហាញនាឡិការគូស្នេហ៍យ៉ាងស្រស់ស្អាតព្រមទាំងប្រេនណែមល្បីទៀតផង។ យ៉ាង​ណា​មិ​ញ​ក៏មានបណ្ដាអ្នកគាំទ្រលើកឡើងថា«កម្រឃើញ មានតារាណា ហ៊ានពាក់នាឡិកា គូស្នេហ៍ ម៉ាកប្រ៊េនដូច្នេះ ពី​មុ​ន​មកណាស់»។

បញ្ជាក់ផងដែរនេះជាលើកទីមួយហើយ ដែលម្ចាស់បទ«អារហាម» ហ៊ានផុសរូបបែបនេះ លើបណ្ដាញសង្គម ជាហេតុធ្វើឲ្យ អ្នកគាំទ្រ កាន់តែសង្ស័យ លើទំនាក់ទំនង តារាស្រីប្រុសទាំង២ ជាខ្លាំង។