ភ្នំពេញ៖ នៅមុននេះ ខេម តារាចម្រៀងផលិតកម្មថោន ក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងពីមហាជន ជាមួយសំដីសារភាព ថា លោក យូ ឌីស្កូ ដែលកំពុងមានជំងឺខូចក្រលៀនជាអ្នកធ្លាប់សង្គ្រោះលោក គ្រាមិនទាន់ល្បី។

បន្ទរនឹងសំដីសារភាពដ៏មានខ្លឹមសារនិងអត្ថន័យនេះ តារាចម្រៀងសំឡេងស្អកដែលមានកំណើតពីគ្រួសារក្រីក្រនៅទឹកដីនាង កង្រី លោក ខេម ក៏បង្ហាញសាររំពឹងភាពជោគជ័យបន្ថែម លើស្នាដៃចម្រៀង ដែលជាស្នាដៃតែងនិងនិពន្ធដោយកូនខ្មែរ ដែលលោកបង្ហើរសំនៀងសាទរឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ក្នុងសារនោះ លោក ខេម បានអះអាងថា«បទចំរៀងខ្ញុំលេងហ្គីតាខ្លួនឯងហើយ សរសេរប៉ារូល អត្ថន័យខ្លួន​ឯង​»​។​ខណៈតារារូបនេះក៏សុំការគាំទ្រផងដែរ ដោយបន្តថា«តើបងប្អូនគិតថាយ៉ាងណាដែរ លេងលេងទេកុំថាអីថាវ៉ា​ន់​ណា​ បើសិនពិរោះស៊ែរម្នាក់មួយផង រាត្រីសួស្តី»។