ភ្នំពេញ៖ បន្ទាប់ពីទទួលបានឳកាសមានឈ្មោះជាបេក្ខភាពចូលរួមប្រលងក្នុងកម្មវិធី Queen of the spa រួមនឹងនារីខ្មែរជារាជនីសម្រស់ទាំង១៥នាក់ ទៅប្រកួតលើទឹកដីប្រទេសកូរ៉េ កញ្ញា សម សុជាតារ៍ ស្រាប់ តែ បញ្ចេញសារ បង្ហាញពីការខកចិត្តខកថ្លើមនិងវេលាអតីតកាលដែលរំលងផុតច្រើនឆ្នាំពីរឿងជីវិត។Image may contain: 1 person

ក្នុងសារដែលបង្ហាញពីការខកចិត្តនិងអតីតកាលដែលធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ នោះ កញ្ញា សម សុជាតារ៍ ដែលជាបេក្ខភាព Queen of the spa នាងបានពោលរៀបរាប់ក្នុងគណនីហ្វេសប៊ុក « មើល មនុស្សខុសក៏ព្រោះតែចិត្ត មិនមែនព្រោះតែភ្នែកទេ មកពីយើងមើលគេក្នុងផ្លូវល្អពេក ស្តាយចិត្ត មិន គួរ ដាក់ចិត្តលើមនុស្សខុស»។Image may contain: 1 person, standing

ជាមួយសារដែលបង្កជាចម្ងល់មហាជននេះ ក៏ត្រូវកញ្ញា សម សុជាតារ៍ បកស្រាយថា «រឿងដែលខ្ញុំ ផុសសារ បង្ហាញពីខកចិត្តនិងអតីតកាលនេះ ដោយសារតែខ្ញុំនៅមិនភ្លេចអតីតកាលនេះបាន ហើយណា មួយ អតីត កាលនេះក៏ចេះតែមានមនុស្សមករំលឹកវា»។ បេក្ខភាពQueen of the spa ដែលកំពុងទទួលបានការគាំទ្រ រូបនេះបានបញ្ជាក់ថា «តែយ៉ាងណាខ្ញុំមិនចង់រំលឹកវាទេ ព្រោះថា អ្វីៗកន្លងមកវាក៏ ជារឿងមិន សមបំណង របស់ខ្ញុំដែរ»។Image may contain: 1 person, close-upImage may contain: 1 person, stripes, close-up and indoorImage may contain: 1 person, stripes and close-up