ភ្នំពេញ៖ តារាចម្រៀងក្នុងទ្រនំហង្សមាស ដែលល្បីគូស្នេហ៍តារាចម្រៀង រ៉េប លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស នៅព្រលប់ថ្ងៃទី១២មីនា ក៏ធ្វើឲ្យមានការចាប់អារម្មណ៍ផងដែរ ពីការរៀបចំខ្លួនបែបជានារីសម័យថ្មី សិចស៊ី ដែលពីមុននេះមហាជន ក៏ពុំធ្លាប់ឃើញនាងរៀបចំខ្លួនបែបនេះដែរ។
នៅលើបណ្តាញសង្គមទាំងក្នុងហ្វេសប៊ុកនិងអ៊ិនស្តាក្រាម កញ្ញា ទេព បូព្រឹក្ស បានបង្ហាញរូបថតចំនួន៧សន្លឹក ស្ថិតក្នុងសម្លៀកបំពាក់ប្លែកទាក់ទាញ់ ជាមួយខោខ្លីកប់គល់ភ្លៅអាវខ្មៅរូតសំយេះ ស្មាបញ្ចេញរូបសាក់លើស្មា រំលេចបង្ហាញពីសម្រស់ដើមទ្រូង យ៉ាងសខ្ចីធ្វើឲ្យបុរសៗឡើងសាច់ដុំភ្នែក។
តែយ៉ាងណាការបញ្ចេញរូបភាពភ្ជាប់និងសម្រស់សិចស៊ី ដែលមហាជនមើលឃើញថា ជារូបភាពសិចស៊ីដំបូងរបស់ នាង ទេព បូព្រឹក្សនោះ ក៏ត្រូវនាងធ្វើឡើងក្នុងចេតនា ផ្សព្វផ្សាយទាក់ទាញការគាំទ្រសម្រាប់វត្តមាន នាងឡើង ច្រើនលើឆាកតន្រ្តីនៅទីក្រុងកោះពេជ្រ យប់នេះ ខណៈនាងក៏បានសរសេររៀបថា«ជួបជាមួយនាងខ្ញុំយប់នេះចាសនៅកោះពេជ្យ Tiger Beer concert ទៅរាំលេងទាំងអស់គ្នាណា តោះយើងរាំបែបនេះ»។
