បន្ទាប់ពីឈ្នះក្តីជាមួយនឹងអតីតគូដណ្តឹងលោក គុយ សិទ្ធិស័ក្ត មិនទាន់បានប៉ុន្មានផង គេសង្គេឃើញ​ថា​តា​រា​ស​ម្រៀ​ង​​ វ៉ាន់ នីឡា និងត្រូវជាប្អូនស្រីបង្កើតរបស់លោក សុខ ជំនោរ ផងនោះ ។ ថ្មីៗនេះគេក៏​ឃើ​ញ​​ តារាចម្រៀងរូប​នេះ បានថតរូបជិះលើខ្នងបុរសម្នាក់យ៉ាងស្និទ្ធស្នាលបំផុត។

 

កាលពីពេលថ្មីៗនេះក៏មាន ផេក ហ្វេប៊ុករបស់ឈ្មោះ « Sok Ravuth » ហើ​យ​ថែ​ម​ទាំ​ងបា​ន​ស​​រ​សេ​រ​សា​រ​យ៉ា​ង​ខ្លីថា« បងមិនចេះនិយាយផែ្អមដូចប្រុសដទៃនោះទេ តែបងអាចធ្វើគោ ធ្វើសេះ  នៅ​ពេ​ល​ដែ​ល​អូ​នខ្ចិ​ល​​ដើរ​​»​។​ ពេលឃើញសារបែបនេះក៏មានអ្នកខ្លះគិតថាបុរសម្នាក់នោះគឺជាគូ​ស្នេ​ហ៍​ថ្មី​រ​​បស់ វ៉ាន់ នីឡា ព្រោះ​ថា​នា​ង​បា​ន​ដាច់ស្រេចគ្នាជាមួយអតីតគូដណ្តឹងខ្លួនរួចរាល់ហើយ។

ប៉ុន្តែ​យ៉ាងណា​មហាជន​ទាំងអស់​កុំ​យល់​ច្រ​ឡំព្រោះ​បុរសនៅក្នុង​រូបថតដែល​អៀវ វ៉ាន់ នី​ឡា នេះ ​ការពិត​គឺជា​ប្អូនប្រុស​របស់​នាង​ទេ។ សម្រាប់​ពេលនេះ ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ភ្លេង​រីខ​ត​រូបនេះ ​ក៏បាន​ទទួល​យុត្តិធម៌​ដោយបាន​ឈ្នះក្តី ចំណែកឯ លោក គុយ សិទ្ធិស័​ក្ខ ក៏ត្រូវ ​តុលា ​ការបានចេញ​សាលក្រម​ឱ្យ​អតីត​គូរដណ្តឹងរបស់នាង​ជាប់គុក ១ ឆ្នាំ និង សង​ជម្ងឺ​ចិត្ត​ចំនួន  ២០០​លា​ន​​រៀល ​ដល់​រូបនាងផងដែរ។ ប៉ុ​ន្តែ​​​យ៉ាង​ណា​​គេ​បានឃើញ វ៉ាន់ នី​ឡា ងាក​មក​លក់​ផលិតផល​រក្សា​សម្រស់​តាម​អន​ឡាញ​វិញ​ម្តង៕