ភ្នំពេញ៖ ដំណើរវិលចូលប្រឡូកសិល្បៈបានមួយប្រាវ អតតីម្ចាស់ជ័យលាភីក្នុងតំណែងលេខ១កម្មវិធី​ប្រលង​សម្រស់​របស់ទូរទស្សន៏CTNកាលពីឆ្នាំ២០០៥ កញ្ញា អ៊ិន វរលក្ខណ៍ ក៏រងព្យុះអាស្រូវស្នេហ៍ភេទដូចគ្នា ។ រំពេច​នេះតារាស្រីរូបនេះក៏បាត់ខ្លួនពីសិល្បៈទាំងមិនបង្ហាញពីហេតុអ្វីនោះដែរ។

ទន្ទឹមនឹងការដកថយពីសិល្បៈវិញនេះដែរបណ្ដារផលិតករមួយចំនួនបានឲ្យដឹងថា ពួកគេនៅតែចង់​ឲ្យតារា​ថ្ពាល់​ខួចរូបនេះវិលចូលមកប្រឡូកសិល្បៈវិញ តែការទាក់ទងមិនបានសម្រេចព្រោះថាកញ្ញាទេពី ហាក់មិន​មាន​ចេតនាចង់ថតសម្ដែងដូចមុនទៀតឡើយ ហើយនាងថាជាប់រវល់ធ្វើការនៅអង្គការ​មួយជាមួយឪពុក​របស់​នាង​​ដែលមានការចុះឡើងៗទៅប្រទេសអូស្ត្រាលីទៀតផង។

ទោះជាយ៉ាងណាតាមរយៈតារាមួយចំនួនដែលស្និតស្នាលជាមួយកញ្ញាវរលក្ខណ៏ទេពី ដែលបានជួបស្រីស្រស់រូបនេះ​បានបង្ហើបឲ្យដឹងថាទេពី នៅតែមានរូបសម្រស់ស្អាតដូចមុនដដែលគឺមិនចាស់នោះ។ប្រភពបានឲ្យដឹងទៀត​ថា​គេច្រើនប្រទះឃើញទេពី ជិះរថយន្ដទំនើបៗដើរកម្សាន្ដជាមួយមិត្តភក្ដិយ៉ាងហ៊ឺហាទៀតផង៕