ភ្នំពេញ៖ ក្រោយបង្ហាញមាសស្រោចខ្លួន ពេលនេះបងស្រីតារាសម្ដែងស៊ិចស៊ីដេន នីក្វា បង្ហាញឡាន និងវីឡា ត​ម្លៃ​កប់​ពពក រួចតាំងជំហរខ្លួនឯងថា«ទ្បានថ្មី កន្លែងថ្មី នៅតែ!!ថ្មីទៀតទេមនុស្សដែរមានលាបសំណាង ដល់ក​ន្លែ​ង​ណា​ហើយគឺថា កន្លែងនោះស្គាល់តែលាភសំណាង»។
បងស្រីតារាសម្ដែងដែលមានឈ្មោះថា ឆោម ច័ន្ទ ក៏បន្តទៀតថា«ថែមទាំងផ្តល់ភាពរីកចំរើននារីដែរឆ្លាតនិងពូកែត្រូវស្រលាញ់ពេលវេលា ភាពប៉ិនប្រសព្វ និងធ្វើអោយអ្នកជុំវិញខ្លួនស្រលាញ់ចូលចិត្ត ទោះចាកចេញពីទីណាមួយគឺនៅមានឈ្មោះ ថាគួអោយស្រលាញ់ ព្រមទាំង…….!!!!»។
ខណៈមហាជនលាន់មាត់សរសើរនាងគ្រប់ៗគ្នានោះក៏បន្តថា«ខ្ញុំមាត់អាក្រក់ តែអត់ពុតត្បត់រឺពិសពុល នោះឡើយមិនមែនឃើញអ្នកខុសហើយនៅ សរសើរថាត្រូវ នោះទេ!!!បើអ្នកស្រលាញ់មនុស្សស្រី ត្រូវយល់អំពីចរិកពិតរបស់គេ ជឿជាក់លើខ្លួនអែងជាមុនសិនចាំជ្រើសរើសមនុស្សស្រីឆ្លាតគឺផ្តល់គោលគំនិត អោយអ្នក»។
យ៉ាងណាមិញឃើញថាអ្នកនាងចោម ច័ន្ទគឺជាមនុស្សស្រីម្នាក់ដែលចូលចិត្តធ្វើមុខជំនួញ ហើយពូកែក្នុងការរក​លុ​យ​ខ្លាំងណាស់ធ្វើឲ្យគ្រប់គ្នាមិនសរសើរមិនបានទេ។

Comments