ភ្នំពេញ៖ពិធីករពូកែវោហាស័ព្ទលោក សុខ រ៉ាស៊ី ដែលមានឈ្មោះល្បីគួរសម និងកំពុងឡើងរាសី គ្រងតំណែងតួឯក រឿង “ចៅពស់កេងកង” ។ នៅឱកាសបុណ្យដាក់បិណ្ឌទី7 លោកជួនទុក្ខធំបងស្រីស្លាប់ចោល។

ក្រោយពីភាពជោគជ័យចូលមក ស្រាប់តែលោកក៏បានជួបទុក្ខនៅក្នុងថ្ងៃបិណ្ឌទី៧ ព្រោះតែបងស្រីបង្កើតបានទទួលមរណៈភាព។បើយោងតាមការបង្ហោះរូបភាពរួមជាមួយនឹងសារដ៍ខ្លីថា «បងស្រីបង្កើតខ្ញុំទៅហើយ»។

ដូចនេះហើយបានធ្វើឲ្យមហាជន និងមិត្តៗរួមអាជីពបានចូលរួមរំលែកទុក្ខចំពោះការបាត់ បង់សមាជិកគ្រួសាររបស់ពិធីកររូបនេះ។តែអ្វីដែលគួឲ្យកត់សម្គាល់នោះលោកមិន បានបញ្ចាក់ពីមូលហេតុ និងពេលវេលានៃការទទួលមរណភាពរបស់បងស្រីខ្លួនឡើយ ៕